តារាសម្តែងវ័យក្មេង នាង Jumjim Voranun Chantrasmi ដែលជាតារាស្រីដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់វិស័យសិល្បៈភាពយន្តថៃ។ មិនត្រឹមតែជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត នាងក៏ជាភរិយារបស់អ្នកសារពត៌មាននិងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តមមួយរូប។



បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍អស់រយៈពេល៣ឆ្នាំកន្លងមក កាលពីពេលថ្មីៗនេះនាងបានបង្ហាញនៅលើគណនីសង្គមផ្ទាល់ខ្លួនរបស់នាង អំពីដំណឹងល្អដែលនាងមានទាយាទសម្រាប់បន្តត្រកូលក្នុងគ្រួសារហើយ។ អ្វីដែលពិសេសនិងធ្វើអោយហ្វេនកាន់តែជួយអបអរសាទរនោះគឺ កូនក្នុងផ្ទៃរបស់នាងគឺជាកូនភ្លោះដែលមានអាយុ ១៤អាទិត្យហើយ៕




