គួរអោយអាសូរណាស់ អ្នកម្តាយរបស់តារាចម្រៀងប្រុស ឆន សុវណ្ណារាជ បានទទួលមរណៈភាពហើយ!

លោក​ ឆន សុវណ្ណារាជ គឺជាតារាចម្រៀងប្រុសដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជាយើង ដែលមានហ្វេនៗជាច្រើនស្រឡាញ់គាំទ្រលោកយ៉ាងខ្លាំងដោយសារតែទឹកដមសំឡេងរបស់លោក។

ហើយកាលពីយប់ថ្ងៃទី ២៣​ នេះលោកបានជួបទុក្ខជាទំងន់ ដោយអ្នកម្តាយជាទីស្រឡាញ់របស់លោកបានទទួលមរណៈភាពដោយសារតែជំងឺលើសឈាម និងគាំងបេះដូង។ ទោះបីជាយ៉ាងណាលោកក៏បានធ្វើការសូមអភ័យទោសយ៉ាងខ្លាំងជូនទៅដល់ម្ចាស់កម្មវិធីទាំងឡាយ ដែលលោកបានធ្វើការលុបចោលភ្លាមៗមូលហេតុការលាកចាកលោករបស់អ្នកម្តាយ៕

After Footer (Active) - damrei Mr1 Zone2