ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Maypitchy ដែលសព្វថ្ងៃនេះ នាងកំពុងតែសាងស្នេហាជាមួយនិងបុរសអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដមម្នាក់ផងដែរ។

ជាក់ស្ដែងថ្មីៗនេះ នៅថ្ងៃខួបកំណើតគម្រប់អាយុ៤០ឆ្នាំរបស់តារាស្រីរូបនេះ យើងបានឃើញគូស្នេហ៍នាងបានរៀបចំកម្មវិធី ដោយបានរៀបចំនំខេកស្អាតៗជាច្រើន និងកាដូជាបាច់ផ្កាដ៏ធំ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរពីភាពផ្អែមល្ហែមរបស់តារាស្រីរូបនេះ និងគូស្នេហ៍ ទោះបីជាពេលវេលាកាន់តែទៅមុខ តែក្ដីស្រលាញ់ដែលមានចំពោះគ្នាគឺមិនថមថយនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី