Peter Corp បានបញ្ចប់ងារជាស្វាមី Ploy ក៏ពិតមែន ប៉ុន្តែនៅតែរក្សាងារជាឪពុកដ៏ល្អរបស់កូនប្រុសទាំងពីរ! (មានវីដេអូ)

មហាជនច្បាស់ជាបានដឹងរួចមកហើយពីចំណងស្នេហាបែកបាក់របស់ តារាប្រុស Peter Corp និងតារាស្រី​ Ployphan Taveerat ដែលបានសម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី។ បើទោះជាពួកគេទាំងពីរបានលែងលះគ្នារួចទៅហើយក៏ពិតមែន ប៉ុន្តែនៅក្នុងថ្ងៃខួបកំណើតរបស់កូនប្រុស គឺអ្នកទាំងពីរនៅតែបំពេញតួនាទីជា ឪពុកម្តាយដែលផ្តល់ភាពកក់ក្តៅដល់កូនៗជានិច្ច។

អ្នកទាំងពីរបានរៀបចំខួបកំណើតអោយកូនប្រុស និងបង្ហាញនូវទឹកចិត្តជាឪពុកម្តាយដែលស្រឡាញ់គាំទ្រកូនៗយ៉ាងកក់ក្តៅ និងផ្តល់ភាពសប្បាយរីករាយដល់កូនប្រុសទាំងពីរជានិច្ច បើទោះបីជាគ្រួសារមួយនេះបានបែកបាក់ទៅហើយក្តី៕

After Footer (Active) - damrei Mr1 Zone2