បើកបង្ហាញកម្រងរូបភាពរបស់តារាសម្ដែងស្រីពីតួរាយរងក្លាយជាតួឯកស្រីមានប្រជាប្រិយភាពនាង Diana Flipo ៩សន្លឹកនេះពិតជាបញ្ជាក់ថារូបនាងជាតារាស្រីមានជើងរាវវែងស្រឡូនស្រស់ស្អាតដូចពាក្យល្បីពិតមែន។ ដោយតារាស្រីនាង Diana មុននឹងឈានជើងចូលឆាកសម្ដែងរូបនាងបានចូលប្រកួតជាម៉ូដែលនិងបានក្លាយជាតារាម៉ូដែលមួយរូបផងដែរ។ សម្រាប់ក្នុងឆាកសម្ដែងរូបនាងតែងល្បីឈ្មោះជាតារាស្រីជើងរាវស្រឡូននិងតែងទទួលបានការសសើរពីអ្នកគាំទ្រជាពិសេសក្នុងការស្លៀកឈុតសាកសមរបស់នាង។
ដោយរូបនាងស្រស់ស្អាតនេះមិនមែនត្រឹមតែបានមកពីកំណើតតែមួយមុខនោះទេ តែតារាស្រីនាង Diana តែងបង្ហោះជាមួយឈុតហាត់ប្រាណជាញឹកញាប់ដែលបញ្ជាក់ថារូបនាងក៏ជាតារាចូលចិត្តហាត់ប្រាណតែទាំរាងបានល្អមួយរូបផងដែរ។ តោះមកមើលរូប៩សន្លឹកខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ








