តួឯកស្រីជើងជួរមុខល្បីល្បាញទាំងស្នាដៃកាសម្ដែងនិងហ្វេសិនតែងកាយនាង Mai Davika ពេលនេះបង្ហើបប្រាប់ពីការលំបាករបស់ខ្លួនក្នុងសម័យកូវីដ១៩នេះ ធ្វើឲមុខជំនួញខាតទុនអស់ជាច្រើន។
ដោយតួឯកស្រីនាង Mai មិនត្រឹមតែមានអាជីពក្នុងសិល្បៈតែមួយមុខនោះទេ រូបនាងក៏ជាអ្នកជំនួញស្រីបើកហាងកាហ្វេរស្រស់ស្អាតធំទូលាយមួយកន្លែងផងដែរ។ ក្នុងរយះពេល៥ឆ្នាំកន្លងមកនេះហាងរបស់ Mai តែងមានមនុស្សចូលឥតឈប់ទាំងមកសម្រាកញុាំកាហ្វេរញុុាំនំឆ្ងាញ់ៗ តែទាំងមានកន្លែងថតរូបស្អាតៗជាមួយសួនផ្កាស្រស់ផងដែរ។ តែពេលនេះមុនដូចមុនក្នុងរយះពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្វើឲនាងពេលខ្លះលក់មួយថ្ងៃបានត្រឹមតែ២កែវ គ្មានចំណូលចូលហាងមានតែចំណាយគ្រប់មុខ សំណាងហើយដែលដីហាងជារបស់នាងស្រាប់កុំអីបិទហាងយូរហើយ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ