តារាស្រីថៃ Yo Yossavadee ដែលមានការគាំទ្រពីមហាជនជាច្រើនមិនថាក្នុងស្រុករឺក្រៅស្រុកនោះទេ ហើយកាលពីថ្ងៃទី ២៤ ដែលជាថ្ងៃខួបកំណើតរបស់នាងនោះបានធ្វើអោយហ្វេនៗកោតសសើរពីសម្រស់របស់នាងគ្រប់គ្នា។
ក្នុងនាមជាតារាមួយរូប ការប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់គឺពិតជាសំខាន់ខ្លាំងណាស់ អ្វីដែលធ្វើអោយមហាជនស្ទើរមិនជឿនោះគឺ នាងមានអាយុ ៤២ឆ្នាំហើយក្នុងឆ្នាំនេះ ប៉ុន្តែបើក្រឡេកមកមើលពីសម្រស់របស់នាងវិញគឺសឹងតែមិនជឿថាអាយុប៉ុន្នឹងនោះទេ ព្រោះការតុបតែងខ្លួននិងការថែទាំសម្រស់របស់នាងគឺពិតជាមើលទៅក្មេងជាងវ័យពិតមែន៕








