Dew Arisara ត្រូវបានសង្សា Sebastian នាំទៅដើរលេងយ៉ាងផ្អែមល្ហែម 5 យប់ 6 ថ្ងៃ ថែមទាំងមានបន្ថែមដោយរូបស៊ិចស៊ី….! មានវីដេអូ
អាចនិយាយថាឧស្សាហ៍ធ្វើ Surprise ខ្លាំងណាស់ សម្រាប់ Sebastian Lee សង្សាកំលោះរបស់ Dew Arisara បន្ទាប់ពីធ្លាប់ចំណាយធំដោយទិញឡានទំនើបអោយ Dew បែបមិនបានត្រៀមខ្លួនសោះឡើយ លើកនេះក៏មាន Surprise បន្ដទៀត ដោយការប្រាប់ Dew ថានិងនាំទៅដើរលេង 5យប់ 6ថ្ងៃ
ហើយកញ្ញា Dew បានបង្ហាញរឿងរ៉ាវគួអោយស្រលាញ់ៗនេះនៅក្នុងយូធូបផ្ទាល់ខ្លួន Due Arisara ពេលកំពុងដើរលេងនៅ Kanchanaburi 5យប់ 6ថ្ងៃ ដោយរឿងនវ Sebastian Lee ជាអ្នករៀបផែនការណ៍ទាំងអស់ថានិងនាំនាងទៅសម្រាកកាយ និងញុំអាហារកន្លែងណាខ្លះ ហើយនិងធ្វើកិច្ចការអ្វីខ្លះ ថែមទាំងជាអ្នកបើកឡានទៅទៀត អាចនិយាយបានថាជាសង្សាដែលគួអោយស្រលាញ់ខ្លាំងណាស់
ហើយ Surprise អោយលើកនេះ Sebastian Lee នាំ Dew ទៅជះិទៀតផងដែរ នេះជាអ្វីដែលនាងចូលចិត្តខ្លាំងណាស់ ទោះបីវាជារបស់មិនសូវមានតម្លៃតែក៏ធ្វើអោយនាងពេញចិត្តបំផុត រួមទាំងអាចមើលឃើញពីក្ដីស្រលាញ់បែបធម្មជាតិរបស់អ្នកទាំងពីរផងដែរ ហើយការដើរលេងលើកនេះទោះបីជាជួបឧបសគ្គភ្លើងដាច់ ហាងអាហារបិត អាកាសធាតុក្ដៅ តែក៏ជាដំណើរកំសាន្ដមួយដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរដែលគ្រប់គ្នាបានឃើញហើយទ្រាំនិងមិនច្រណែនមិនបានទេ
អត្ថបទដោយ : នីត្តា
























