ជាការពិតណាស់ ពុកមែ៉បងប្អូនទាំងអស់ប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងដែលជាប្ដីប្រពន្ធនិងគ្នាលោក អេឡិច ហ្សូរ៉ា និងអ្នកនាង ឌី សូនីតា ដែលសព្វថ្ងៃនេះអ្នកទាំងពីរមានកូនស្រីម្នាក់សម្រស់ស្រស់ស្អាតខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាង ឌី សូនីតា បានបង្ហោះរូបភាពកូនស្រីខ្លួន ដោយបានតុបតែងពាក់មួកដាក់សក់ និងលេងឈុតសម្លៀកពាក់ឡើងឃ្យូត មើលទៅពិតជាដូចតុក្ដតាប៉េះដាក់តែម្ដង ធ្វើឲ្យមហាជនគ្រប់គ្នាឃើញហើយ ទ្រាំមិនស្រលាញ់មិនក្នាញ់មិនបាននោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជនគ្រប់គ្នាក៏កាន់តែសរសើរអ្នកនាង ឌី សូនីតា ដែលពូកែតុបតែងខ្លួនឲ្យកូនស្រី មើលទៅពិតជាឃ្យូតគួរឲ្យស្រលាញ់ខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី