ការប្រឡងប្រជែងរាជនីសម្រស់ Miss Universe បានបញ្ចប់រួចរាល់អស់ទៅហើយ បេក្ខភាពតំណាងនៃប្រទេសបានធ្លាក់ត្រឹម Top 10 ដែលបានធ្វើអោយប្រជាជនថៃជាច្រើនបានមានការអាក់អន់ស្រពន់ចិត្តស្របពេលបេក្ខភាពតំណាងប្រទេសរបស់ខ្លួនមិនបានជាប់។


កាលពីពេលថ្មីៗនេះ មហាសេដ្ឋីថៃភេទទី៣មួយរូបបានប្រកាសទិញភាគហ៊ុន Miss Universe ចំនួនដល់ទៅ ៥១ភាគរយនៃភាគហ៊ុនសរុប Anne Jakrajutatip បាននិយាយថានឹងធ្វើការរៀបចំការប្រឡងនៅឆ្នាំក្រោយអោយមានភាពសុក្រឹត និងយុត្តិធម៌ជាងឆ្នាំនេះ។ ពីព្រោះលទ្ធផលមើលទៅហាក់ដូចជាមិនសូវយុត្តិធម៌ ដែលបណ្តាលអោយប្រជាជនថៃយ៉ាងច្រើនបានមានការមិនសប្បាយចិត្តនឹងលទ្ធផលដែលបានចេញមក៕








