បានសង្សាអាយុច្រើនជាងគឺចឹង! Pattie អោយតែផុសរូបលើកណាក៏មាន Dan ចាំ comment ថាអោយមុនគេរហូត..!! មានរូបភាព
នៅតែអាចរក្សាលំដាប់ភាពផ្អែល្ហែមបានដូចដើម….រហូតធ្វើអោយគ្រប់គ្នាច្រណែនបាន សម្រាប់គូស្នេហ៍តារាប្រុសស្រី Dan Worawet និង Pattie Angsumalin
ជាពិសេសនោះគឺសកម្មភាពជាក់ស្ដែង ដែលតួឯកស្រីបាននាំមកបង្ហាញនៅក្នុង IG ផ្ទាល់ខ្លួន @pattieung ដែលជាសកម្មភាពដែលនាងកំពុងឈរផុសស្ទាយនៅលើជណ្ដើរ ព្រមទាំងចំហរអាវក្រៅអោយឃើញស្មាទាំងសងខាងពណ៌សរបែបផ្កាឈូកស៊ិចស៊ីណាស់ដែរនិង
ហើយដោយសារតែភាពឡូយនៃស្ទាយស៊ិចស៊ីរបស់ Pattie នេះឯង ក៏បានផ្ដល់ផលដល់បណារអ្នកបណ្ដាញសង្គមចូលទៅ comment ពីមតិយោបល់ចំពោះស្ទាយរបស់សាម៉ីខ្លួនជាច្រើន
មិនលើកលែងសូម្បីតែសង្សារនាង Dan ជាម្នាក់ក្នុងចំណោមអ្នកគាំទ្រដែលទ្រាំមិនចូលទៅ comment មិនបាន ដល់ថ្នាក់ត្រូវចូលទៅបង្អាប់ក្នុងបណ្ដាញសង្គមជាបន្ទាន់ថា “ក្ដៅមែនទេ ចង់អោយសង្សាទៅផ្លុំអោយដែលទេ”
អូយៗៗៗ ផ្អែមល្ហែមក៏ចេះ ថែមទាំងញ៉ោះគ្នាយ៉ាងនេះ ឃើញថារោងចក្រផលិតស្ករត្រូវចៀសផ្លូវអោយមួយនេះច្បាស់ណាស់
អត្ថបទដោយ : នីត្តា