សូមប្រាប់ថាសំបូរកិច្ចការធ្វើខ្លាំងណាស់ សម្រាប់បងប្អូនភ្លោះទាំងពីរ Shayfa-Phayu កូនប្រុសរបស់ Chompoo Araya ដូចជាកិច្ចការជាក់ស្ដែងដែលម៉ាក់ៗផុសវីដេអូព្រមទាំងមានឃ្លាអមជាមួយថា “គ្មានរឿងអ្វីទេ គឺមកបង្ហាញពីទេសភាព តាមរយៈតួឯកប្រុសទាំង 2”
តែមើលហើយនរណាថាមិនមានអ្វីនោះ មានតែហ្វេនៗចូលទៅ comment សរសើរពីភាពគួអោយស្រលាញ់របស់បងប្អូនទាំងពីរ Shayfa-Phayu ដែលនាំគ្នាទៅដើរលេងតាមភ្លឺស្រែពេលល្ងាច ដោយមាន Aunt Chick ជាអ្នកប្រមូលយករូបភាព ហើយរឿងនេះបានធ្វើអោយអ្នកមើលបុកពោះ ព្រោះខ្លាចទាំងពីរនាក់ធ្លាក់ចូលក្នុងស្រែកប់ភក់
ចាប់ផ្ដើមពីភាពសង្ហារបស់កំលោះតូចទាំងពីរសិន ហើយសម្លេងមីង Chick ដែលបន្លឺឡើងប្រាប់ថា “ដើរស្រួលបួល ប្រយ័ត្នធ្លាក់” បង Shayfa ស្រែកប្រាប់ប្អូនថា “ស្ពានតូច វាជាស្ពានតូច” ហើយប្អូន Phayu ដែលបានមកដើរខាងមុខបងប្រុសខ្លះ
ដល់ពេល មីង Chick ហៅអោយឈប់ ប្អូន Phayu ក៏ងាកមកធ្វើស្ទាយអោយថតពិតជាគួអោយស្រលាញ់ណាស់ ស្ទាយបែបអៀនផងសប្បាយផងលេងផង គួអោយខ្នាញ់តែម្ដងហើយ
អត្ថបទដោយ : នីត្តា










