ជាការពិតណាស់ ថ្វីត្បិតតែចំណងស្នេហារវាងតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ មានរយៈពេលច្រើនឆ្នាំនិងមិនទាន់មានដំណឹងល្អក៏ពិតមែន តែពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាធ្វើឲ្យហ្វេនៗឃើញហើយច្រណែនយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នៅថ្ងៃខួបកំណើតលោក លី វ៉ាហេទ យើងបានឃើញអ្នកនាង សុខ សោម៉ាវត្តី បង្ហោះរូបភាពនិងអមជាមួយសាររៀបរាប់ទៅកាន់គូស្នេហ៍ថា៖
«Happy Birthday my babe. Okay និយាយដើមបន្តិចហើយចាំជូនពរ និយាយតាមត្រង់ បានឆ្លងខួបបងមកច្រើនឆ្នាំហើយ ពិតជាលឿនមែន តែអូនគិតថាវាលឿន ព្រោះសុទ្ធតែជាពេលមានក្តីសុខ និងពោរពេញ ដោយអនុស្សាវរី៍យល្អៗ។ អរគុណដែលតែងតែផ្តល់ការស្រលាញ់ ស្មោះត្រង់ ទុកចិត្ត និងរឿងជាច្រើនទៀត។ ជូនពរបង មានតែរឿងសប្បាយចិត្ត ការងារច្រើន សុបិន្តបងក្លាយជាការពិតគ្រប់យ៉ាង សុខភាពល្អ សំខាន់គឺយើងទាំងពីរអាច សើចជាមួយគ្នារហូតដល់មានស្នាមជ្រួញ»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាបញ្ចេញសារជូនពរទៅកាន់គូស្នេហ៍មួយគូនេះ ពិសេសគឺជូនពរថ្ងៃខួបកំណើតលោក លី វ៉ាហេទនេះតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី