តារាសម្ដែងស្រីមានប្រជាប្រិយភាពនិងជាតួឯកស្រីក្នុងរឿងភាគថៃនាង Pooklook Fonthip ថ្មីៗនេះបានជួបហេតុការស្លុតចិត្តក្រោយអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនបានដួលបោកក្បាលហើយសន្លប់បាត់ស្មារតី និងបានបញ្ជូនទៅរក្សាព្យាបាលនៅមន្ទីពេទ្យឯកជនមួយកន្លែងក្នុងប្រទេសថៃ។
តារាស្រីនាង Pooklook បានរៀបរាប់និយាយក្នុងបណ្ដាញសង្គម Live ប្រាប់អ្នកគាំទ្រពីហេតុការណ៍ពេលយកអ្នកម្ដាយទៅសម្រាកព្យាបាល រូបនាងថានៅមន្ទីពេទ្យនោះមិនយកចិត្តទុកដាក់ធ្វើការយឺតយ៉ាវធ្វើឲអ្នកសង្គ្រោះបន្ទាន់ត្រូវរង់ចាំ។
ក្រោយមានការនិយាយក្នុងបណ្ដាញសង្គមពីសំណាក់តារាស្រីល្បីឈ្មោះបែបនេះ ធ្វើឲខាងមន្ទីពេទ្យចេញមុខមកនិយាយវិញផងដែរថាជាការមិនពិត។ ខាងមន្ទីពេទ្យនិងរកភស្ដុតាងវីដេអូការនិយាយនេះដើម្បីធ្វើជាបណ្ដឹងកាពារឈ្មោះមន្ទីពេទ្យវិញផងដែរ។ ចំណែកអាការះជំងឺរបស់អ្នកម្ដាយតួឯកស្រីនាង Pooklook ពេលនេះបានប្រសើរជាងមុនវិញហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




