មហាជនសង្ស័យថា Newclear Hansa និងគ្រួសារអាចមានបញ្ហាបែកបាក់ព្រោះមិនឃើញមានរូបថតស្វីតៗនៅលើគណនីសង្គម!

តារាស្រី Newclear Hansa ដែលត្រូវបានមហាជនស្គាល់ថាជាតារាដែលមានរូបរាងស៊ិចស៊ី និងស្រស់ស្អាតគួរអោយស្រឡាញ់ ហើយក៏ជាតារាស្រីដែលមានស្វាមីនិងកូនរួចមកហើយ។ ពួកគេតែងតែបង្ហាញនូវរូបថតគ្រួសារដ៏មានភាពកក់ក្តៅនៅលើបណ្តាញសង្គម ដែលបង្ហាញអោយមហាជនឃើញរូបថតស្វីតៗជាច្រើន។

ប៉ុន្តែក្នុងមួយរយៈពេលមុនដែលនាងត្រូវទៅទទួលការព្យាបាលជំងឺកូវីដ ១៩ និងបន្ទាប់ពីបានជាសះស្បើយ មហាជនបានចាប់អារម្មណ៍ឃើញថា ពួកគេដូចជាស្ងាត់នូវការបង្ហាញរូបថតស្វីតជុំគ្រួសារ ដោយឃើញភាគច្រើនគឺរូបនាងតែម្នាក់ឯង រឺរូបថតជាមួយកូនប្រុសដោយមិនឃើញមានស្វាមីរួមរូបថតជាមួយនោះទេ។

មូលហេតុនេះហើយដែលធ្វើអោយហ្វេនរបស់នាងជាច្រើនបានសួរទៅកាន់នាងថា តើនាងនិងគ្រួសារអាចមានបញ្ហាបែកបាក់អ្វីដែលរឺទេ? តារាស្រី Newclear Hansa ក៏ធ្វើការឆ្លើយតបទៅវិញថា នាងនិងគ្រួសារមិនមានបញ្ហាបែកបាក់អ្វីនោះទេ គឺពួកគេនៅតែស្រឡាញ់គ្នាផ្អែមល្ហែមដដែរ៕