តារាសម្ដែងនិងជាអ្នកចម្រៀងមានឈ្មោះបោះសំលេងមួយរូបក្នុងសិល្បៈថៃលោក Supanat Chalermchaichareonkij នៅកំឡុងពេលការឆ្លងរាលដាលនៃជំងឺ Covid-19 ធ្វើឲសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ បានបន្ថែមចំណូលជាមួយអាជីពថ្មីធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារ។
ដោយតារាប្រុសលោក Supanat បានឲដឹងផងដែរថានៅរយះពេលមានការរីករាយដាលនៃជំងឺ Covid-19 ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកក៏ដូចជាក្រុមគ្រួសារជាច្រើនដែលមានបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ថែមកាងារទាំងការសម្ដែងការប្រគុំតន្រ្ដីក៏ត្រូវផ្អាកអស់ដែរ ធ្វើឲលោកបាត់បង់ចំណូលធំក្នុងគ្រួសារ។ ដូចនេះមិននៅដេកអត់នោះទេ រូបលោកបានបន្ថែមចំណូលជាមួយការធ្វើជាបុគ្គលិកដឹកជញ្ជូនម្ហូបអាហារជាអាជីពសុច្ចរិតជួយគ្រួសារពេលនេះបានផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ



