ជាការពិតណាស់ នៅសល់មិនដល់៣ខែទៀតនោះទេ តារាថៃស្រី Ja Jittapa និងដល់ថ្ងៃសម្រាលកូនភ្លោះដែលនៅក្នុងផ្ទៃរបស់ខ្លួនហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែសម្ដែងការរំភើបយ៉ាងខ្លាំងផងដែរ។

ដោយឡែកងាកទៅមើលតារាស្រីរូបនេះ និងស្វាមីវិញ ខណៈពេលជិតដល់ថ្ងៃសម្រាល ហ្វេនៗបានឃើញអ្នកទាំងពីរបង្ហោះរូបភាពដែលថតយ៉ាងផ្អែមល្ហែមជាមួយគ្នាទុកជាអនុសាវរីយ៍ ហើយអ្វីដែលពិសេសគ្រប់គ្នាបានឃើញតារាស្រី Ja Jittapa បញ្ចេញសម្រស់ក្បាលពោះដ៏សិុចសុី មើលពិតជាទាក់ទាញខ្លាំងមែនទែន។
ទន្ទឹមនឹងរូបភាពនោះផងដែរ ហ្វេនៗជាច្រើនក៏បាននាំគ្នាបញ្ចេញមតិអន្ទះសារចេញឃើញមុខកូនភ្លោះដំបូងរបស់តារាស្រីរូបនេះយ៉ាងខ្លាំងថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី
