កូនកត្តញ្ញូ! ឌួង ហ្សូរីដា ប្រកាសលក់ខុនដូដែលខ្លួនស្រលាញ់យកលុយព្យាបាលម្ដាយ!

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ពេលនេះម្ដាយតារាស្រី ឌួង ហ្សូរីដា កំពុងតែមានជម្ងឺប្រចាំកាយ ហើយកំពុងតែសម្រាកព្យាបាលយ៉ាងយកចិត្តទុក្ខ ពីក្រុមគ្រូពេទ្យនៅឯប្រទេសថៃផងដែរ។

យ៉ាងណាមិញក្នុងនាមជាកូនស្រីច្បង ក្រោយពេលជម្ងឺម្ដាយកាន់តែវិវត្តន៍ឡើងៗ យើងក៏បានឃើញតារាស្រីរូបនេះ បង្ហោះហ្វេសប្រកាសលក់ខុនដូរបស់ខ្លួនមួយកន្លែង ដែលខ្លួនស្រលាញ់ខ្លាំងបំផុត ដើម្បីយកលុយទៅព្យាបាលជម្ងឺម្ដាយ និងទប់ការរកសុីរបស់ខ្លួនផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះនាងបានរៀបរាប់ថា៖

«តំលៃលក់​ : 2Unit = 100,000$ បញ្ចុះនៅសល់ត្រឹមតែ 80,000$ (ខុនដូរមិនធ្លាប់ជួល រឺ មានអ្នករស់នៅទេ ថ្មីចែស) មានលក់ ខុនដូ 2បន្ទប់ជាប់គ្នានៅម្តុំ ទួលគោគ02 ជិតស្តុបត្រឡោកបែក ជាតំបន់កណ្តាលទីក្រុងតែម្តងណាចាស …!សំណង់ខុនដូសាងសង់រួចរាល់​២ឆ្នាំ គេចូលនៅគ្រប់បន្ទប់ហើយ មានសំភារ:​ និង​ គ្រឿងសង្ហារឹមស្រាប់តែម្តង​ ទីតាំង ជិតអង្គរ Apartment ទល់មុខភោជនីដ្ធាន More More …! ម្តុំស្តុបត្រឡោកបែក ស្តាយមិនចង់លក់ទេ ព្រោះខ្ញុំស្រឡាញ់ និង ចូលចិត្តអោបតែផ្ទះ ដី និង ខុនដូ នេះឯង តែត្រូវការលុយដើម្បីព្យាបាលម្តាយផង និង សំរាប់បង្វឹលទុនរកសុីផង សម័យខូវីដ វាមិនសុីតែសួតមនុស្សទេ វាពិតជាសុីទ្រព្យសម្បិត្តិយើងបណ្តើរៗពិតមែន អោយតែបែបនេះមានចំណាប់អារម្មណ៍​ អាចទាក់ទងមកយេីងខ្ញុំដោយផ្ទាល់ រឺ ខលសាកសួរព៌តមាន លេខទូរសព្ទ័សួរព៌តមាន : 095 535 555 081 535 555»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញតារាស្រីរូបនេះ មានចិត្តកត្តញ្ញូខ្លាំងបែបនេះចំពោះម្ដាយជាទីស្រលាញ់៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី