អ្នកគាំទ្របារម្ភបន្ទាប់ពីឃើញ Mew Nittha ញុំធូរ៉េនច្រើនទាំងដែលខ្លួនកំពុងពោះធំព្រោះតែវាអាចបណ្ដាលអោយកើត….! មានរូបភាព

ត្រៀមខ្លួននិងក្លាយជាអ្នកម៉ាក់កូនដំបូងម្នាក់ទៀតនៅក្នុងចំណោមតារាៗសិល្បៈខាងមុននេះហើយ សម្រាប់ Mew Nittha ដែលពេលនេះកំពុងពរពោះបាន 6ខែ ហើយក៏បានបង្ហាញពីភេទរបស់កូនអោយគ្រប់គ្នាបានដឹងរួចរាល់ទៅហើយ

តែជាក់ស្ដែងបែរជាមានប្រធានបទក្ដៅកើតឡើងបន្ទាប់ពីខាងសាម៉ីខ្លួននិងស្វាមីហៃសូ Saint បានមានការផុសវីដេអូតាមយូធូប @MewNittha បង្ហាញរបស់ញុំពេលចាញ់កូនដោយប៉ុន្មានថ្ងៃមកនេះ Mew ឃ្លានតែធូរ៉េនគ្រប់ពេលគ្រប់វេលា ហើយបានបកញុំដោយខ្លួនឯងអស់ 3ផ្លែ 3ប្រភេទក្នុងរយៈពេលតែ 1សប្ដាហ៍

After Footer (Active) - damrei Mr1 Zone2

រឿងនេះទើបធ្វើបណ្ដារអ្នកគាំទ្របារម្ភមិនធម្មតាចូលទៅ comment ប្រាប់ថា “ធូរ៉េនមានសារធាតុ folate មានប្រយោជន៍ចំពោះអ្នកម៉ាក់មានផ្ទៃពោះចា អាចញុំបានមួយថ្ងៃមួយដុំពីរដុំមិនគួញុំច្រើន ប្រសិនបើញុំច្រើនក៏មានអន្ដរាយដូចគ្នាណាចា ប្រឈមមុខនិងបញ្ហាទឹកនោមផ្អែមផងដែរ” , “folate ខ្ពស់ហើយប្រយ័ត្នឡើងជាតិស្ករអ្នកម៉ាក់”

អត្ថបទដោយ​ : នីត្តា