Aum Patcharapa ជួបអ្នកសរសេរប្រមាណ….មើលងាយដល់ថ្នាក់មិនអាចទទួលយកបាន សម្លុតអោយប្ដឹងនិងកៀលដល់ Matt-Songkran……! មានរូបភាព
ជាតារារះលើមេឃនិងជាសំណព្វចិត្តរបស់អ្នកគាំទ្រសម្រាប់ Aum Patcharapa ទោះបីជាចាប់អ្វីកាន់អ្វីក៏ជាការចាប់អារម្មណ៍របស់អ្នកគាំទ្រគ្រប់ពេល សូម្បីតែផុសរូបនៅផ្ទះក៏នៅតែស្រស់ស្អាត តែជាក់ស្ដែង (29 ឧសភា 2021) បែរជាជួបអ្នកសរសេរអត់ខួរនៅក្នុង IG របស់នាង នៅសុខមិនចង់មែន
ដោយ Aum Patcharapa ផុសរូបអង្គុយស្អាតៗ នៅផ្ទះតែមានបុរសម្នាក់ចូលទៅ comment ថា “អង្គុយស្រួលបួល Aum ស្អុយត្រីប្រៃ” រឿងនេះអ្នកគាំទ្រមិននៅស្ងៀម comment ការពារជាច្រើន
តែអ្នកបណ្ដាញសង្គមម្នាក់និងនៅមិនព្រមឈប់ comment ថែមទាំងប្រើពាក្យមើលងាយដែលអាចនិងទទួលយកបាន ថែមទាំងថេករក A Supachai អ្នកចាត់ការផ្ទាល់ខ្លួនដែលជាបងដ៏ស្និតស្នាលរបស់ Aum មានទាំងការនិយាយញ៉ុះញ៉ុងអោយប្ដឹង ទោះប្ដឹងទៅក៏តែប៉ុណ្ណឹង បណ្ដឹងដែលដាក់ទៅប៉ុន្មានក៏ស្ងាត់ ប៉ូលីសស្រុកថៃចាប់បានតែពពែៗ អ្នកដែលមានអំណាចទៅឈរពេញទឹកពេញដីដូចឆ្កែ ដាក់ពាក្យបណ្ដឹងមក ហើយក៏ជេរ A ដោយពាក្យមើលងាយភេទ
ក្រៅពីនេះ នៅជេរដៀលទៅដល់ Matt Peranee និងសង្ហា Songkran ដោយប្រាប់ថាដែលទាំងពីរនាក់មានពត៌មានអាស្រូវក៏ព្រោះខ្លួនជាអ្នកចាត់ការ ហេតុអ្វីមិនហ៊ានប្ដឹង ខ្លាចអី
ប្រយោគទាំងអស់និងចាត់ទុកថាជាពាក្យធ្ងន់ធ្ងរខ្លាំងណាស់ រហូតក្លាយទៅជារឿងដ្រាម៉ាដែលអ្នកគាំទ្រចូលទៅ comment ឆ្លងឆ្លើយយ៉ាងក្ដៅដូចភ្លើងឆេះ មុននិង comment ខាងលើត្រូវបានលុបចេញ យ៉ាងណាក៏ដោយ គ្រប់នៅតែគាំទ្រអោយប្ដឹង មនុស្សបែបនេះនិងបានរៀងចាលខ្លះ
អត្ថបទដោយ : នីត្តា













