Songkran យកចិត្តយកថ្លើម Matt Peranee អីក៏យ៉ាងនេះជួយលាងចាន ជួយទៅទិញកាហ្វេអោយញុំ ហើយល្ងាចឡើងនៅ…..! មានរូបភាព

ជាក្ដីស្រលាញ់ដែលមិនសូវជាផ្អែមល្ហែមដូចគេ តែផ្អែមបែបចុះសម្រុងបំផុតសម្រាប់តារាសម្ដែងស្រី Matt Peranee  ហើយនិងសង្សាកំលោះហៃសូ Songkran ដែលចាំជួយគាំទ្រនៅក្បែរខ្លួនគ្រប់ពេល ជាពិសេសក្នុងពេលនេះមានឪកាសបានជួបគ្នាកាន់តែច្រើនឡើង បន្ទាប់ពីការងារខាងសិល្បៈរៀងស្ងប់ស្ងាត់ព្រោះតែស្ថានការណ៍កូវីដ-19 ទើបឃើញនាងទៅ Khao Yai ជាញឹកញាប់

ថ្មីនេះៗ (28 ឧសភា 2021) Matt Peranee ផុសរូបនៅក្នុង IG បង្ហាញពីបរិយាកាសក្នុងថ្ងៃសប្បាយៗ នៅហាងកាហ្វេល្បីនៅ Khao Yai ខាងសង្សាព្រមទាំងបញ្ញាក់ថា “ថ្ងៃនេះគេងហាលថ្ងៃនៅទីនេះចា ត្រជាក់ៗ ចាំជិះស្គី” នៅពេល Songkran ហើយនិង​ Matt ជួយគ្នាធ្វើកន្លែងជិះស្គីអោយអ្នកលេងស្គីបានសប្បាយរីករាយជាមួយគ្នា ហើយក៏បានឃើញទាំងគូបង្ហាញក្បាច់ជិះស្គីជាញឹកញាប់

After Footer (Active) - damrei Mr1 Zone2

ថ្ងៃឈប់សម្រាកប៉ុណ្ណឹងមិនគ្រាន់ ដោយសារតែជានារីស្ទាយរៀបរយ  ក៏ជួយការងារធុរកិច្ចរបស់សង្សាកំលោះផងដែរ នៅពេលមានអ្នកគាំទ្រចូលមកបង្អាប់ពីភាពសប្បាយរបស់នាង សាម៉ីខ្លួនក៏តបវិញថា ​”ថតហើយគេទៅលាងចាន បម្រើសេវាកម្មកាហ្វេបន្ដចា” រឿងនេះត្រូវបានបង្អាប់ថា ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ចា

អត្ថបទដោយ : នីត្តា