តួឯកស្រីនាង Bee បង្ហាញមុខគូស្នេហ៍ថ្មី តែបែរជាត្រូវគេស៊ែររូបភរិយាគេពេញបណ្ដាញសង្គម!!

តារាសម្ដែងស្រីជើងចាស់តួឆ្នាស់ក៏បានតួកាចក៏សមនាង Bee Namthip ថ្មីៗនេះត្រូវបានគេឃើញរូបគូជាមួយបុរសម្នាក់យ៉ាងផ្អែមល្ហែម ឬនេះជាស្នេហាថ្មីរបស់នាង?

ក្រោយពីមានរូបគូមិនយូរប៉ុន្មានខាងប្រុសក៏បានចេញមកនិយាយហើយថារូបលោក និង Bee គឺពិតជាកំពុងទាក់ទងមើលចិត្តគ្នាជាគូសង្សារមែន។ តែបន្ទាប់ពីរូបលោកចេញមុខមកនិិយាយពីទំនាក់ទំនងនេះមិនយូរប៉ុន្មានស្រាប់តែមានអ្នកបង្ហោះរូបថតអាពាហ៍ពិពាហ៍របស់លោកពេញបណ្ដាញសង្គមប្រាប់ថាបុរសរូបនេះរៀបការហើយ។

After Footer (Active) - damrei Mr1 Zone2

ធ្វើឲគូស្នេហ៍ថ្មីរបស់តារាស្រីនាង Bee ចេញមកនិយាយម្ដងទៀតថារូបលោកធ្លាប់រៀបការតែពេលនេះលែងលះគ្នាដាច់ស្រេចហើយ អ្នកដែលបង្កើតពាក្យចចាមអារ៉ាមបែបនេះបើមិនឈប់រូបលោកនឹងដាក់ពាក្យប្ដឹងហើយ។ ការបង្ហោះសារបែបនេះក៏ទទួលបានការចុច Like ពីតារាស្រីនាង Bee ផងដែរបញ្ជាក់ពីការគាំទ្រសំដីរបស់គូស្នេហ៍។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ