ក្នុងថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំ តារាស្រីជើងចាស់ Ann Sirium ស្វីតមិនចាញ់គូស្នេហ៍ក្មេងៗដទៃនោះទេ!

តារាស្រីជើងចាស់ Ann Sirium ដែលត្រូវបានមហាជនចាត់ទុកថាជាតារាស្រីដែលមានបទពិសោធន៍ក្នុងវិស័យសិល្បៈថៃជាច្រើនឆ្នាំ ហើយក៏ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាស្រីក្មេងៗប៉ុន្មាននោះទេ។

ក្នុងឳកាលខួបអាពាហ៍ពិពាហ៍គំរប់ ៧ឆ្នាំរបស់នាងនិងស្វាមី តារាស្រីជើងចាស់រូបនេះបានបង្ហោះរូបថតរួមជាមួយនឹងសារដ៏មានអត្ថន័យសម្រាប់រយៈពេល៧ឆ្នាំដែលពួកគាត់បានរៀបការជាមួយគ្នា។ តាមរយៈសារដ៏មានន័យរបស់តារាស្រីរូបនេះ បានធ្វើអោយទស្សនិកជនជាច្រើនមានភាពរីករាយ និងស្វីតមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ៕