កូនស្រីរបស់តារាស្រីជើងចាស់ Tuck Mayura ត្រូវបានគេចោទថាមានកូនគ្មានឪពុក!

តារាស្រីជើងចាស់ Tuck Mayura ដែលជាតារាស្រី និងជាពិធីការនីដ៏មានឈ្មោះល្បីល្បាញមួយរូប ហើយកាលពីពេលថ្មីៗនេះ កូនស្រីរបស់តារាស្រីជើងចាស់ត្រូវបានមហាជនចោទថាមានកូនតែគ្មានឪពុក ដោយសារតែនាងនៅមិនទាន់មានពត៌មានថាមានស្វាមីនោះទេ ប៉ុន្តែនាងបែរជាមានកូនប្រុសទៅវិញ។

ដើម្បីឆ្លើយតបទៅនឹងសំនួររបស់មហាជនដែលបានចោទសួរអំពីរឿងរ៉ាវដែលថានាងមានកូនតែគ្មានប៉ា នាងបានឆ្លើយប្រាប់វិញថា ឪពុករបស់កូនប្រុសនាងគឺរស់នៅហុងកុង ហើយរូបនាងនឹងគាត់បានសម្រេចចិត្តលែងលះគ្នារួចមកហើយ ដូច្នេះហើយគឺកូនប្រុសរបស់នាងគឺពិតជាមានឪពុកពិតប្រាកដគ្រាន់តែពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរបានបញ្ចប់ហើយ៕