ចុម! សុខៗ Noey Chotika មានជនមិនស្គាល់មុខផ្ញើររូបស្វាមីរៀបការជាមួយនារីផ្សេង

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Noey Chotika បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពបង្ហាញពីសកម្មភាពជនអនាមឹកបានផ្ញើររូបស្វាមីរបស់នាងរៀបការជាមួយនិងនារីផ្សេងមកកាន់នាង ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ទន្ទឹមនិងនោះផងដែរ តាមរយៈរូបភាពនោះ ដំបូងឡើយនាងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន តែដល់ពិនិត្យមើលឲ្យយូរទៅ បានដឹងថារូបភាពនោះគ្រាន់តែជាការកាត់.ត​ បន្លំភ្នែកតែប៉ុនណោះ។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញ តាមរយៈផុសនោះ នាងក៏បានអំពាវនាវឲ្យមហាជនគ្រប់គ្នាប្រុងប្រយ័ត្នចំពោះរឿងនេះ ហើយនាងក៏កំពុងតែទាក់ទងអ្នកជំនាញដើម្បីធ្វើការស្វែងរកជនអនាមឹកដែលធ្វើរឿងនេះឡើងផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖