ក្មេងសុំចាញ់! អាយុក្បែរ៤០ហើយតែ ខេមរៈ សិរីមន្ត លេងមួយឈុតនេះពិតជាក្មេងស្ទាវណាស់!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់នឹងពេលនេះ​ កំពូលតារាចម្រៀងប្រុសល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយងាកទៅមើលវ័យលោកក៏ច្រើនឡើងៗដែរ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺរូបសម្រស់របស់លោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់សង្ហាឡើងៗ ពិសេសការលេងខ្លួន នៅតែពេញនិយមសម្រាប់យុវវ័យខ្លាំងដដែល។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាទើបតែឃើញរូបភាពជាច្រើនសន្លឹករបស់លោក ជាមួយការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៍ស និងស្ទាយ៍សក់យ៉ាងប្លែក មើលទៅពិតជាស្ទាវ និងក្មេងជាងវ័យ ធ្វើឲ្យហ្វេនៗគ្រប់គ្នាឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី