កប់! ខួបអាពាហ៍ពិពាហ៍២ឆ្នាំ Boy Pisanu និងភរិយារៀបចំកម្មវិធីឡើងរ៉ូមែនទិច!(មានរូបភាព)

បើគិតមកទល់និងពេលនេះ តារាថៃប្រុសលោក Boy Pisanu និងភរិយាបានរៀបការនិងគ្នារយៈពេល២ឆ្នាំហើយ ហើយចំណងស្នេហ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនលួចច្រណែនយ៉ាងខ្លាំង។

ជាក់ស្ដែងសម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះ ប្ដីប្រពន្ធមួយគូនេះ បានដឹកដៃគ្នារៀបចំកម្មវិធីយ៉ាងរ៉ូមែនទិចមួយ ជាមួយការតុបតែងយ៉ាងស្រស់ស្អាត និងមានកាដូជាបាច់ផ្កាជូនដល់ភរិយាដ៏ធំ ធ្វើឲ្យភរិយាតារាប្រុសរូបនេះរំភើបចិត្តយ៉ាងខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាប្រុសរូបនេះ ក៏រំភើបចិត្តជំនួសភរិយាលោក និងបានជូនពរអ្នកទាំងពីរក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍២ឆ្នាំនេះជាច្រើនផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី