ហួសចិត្ត! តារាស្រីនាង Noey ក្ដៅស្លឹកត្រចៀក ស្វាមីត្រូវគេយករូបទៅបង្ហោះរកស៊ី…

តារាស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Noey Chotika ក្រោយពីបាត់មុខក្នុងវិស័យការសម្ដែងយូរ ថ្មីៗនេះបានបង្ហោះសារនិយាយប្រាប់រឿងធ្វើឲនាងក្ដៅស្លឹកត្រចៀក ព្រោះមានជនខិលខួចយករូបស្វាមីរបស់នាងមកបង្ហោះកាត់តនិងធ្វើការរកស៊ី។

មិនឲនាងក្ដៅស្លឹកត្រចៀកម៉េចនឹងបានបើរូបស្វាមីនាងត្រូវគេយកមកកាត់តធ្វើជារូបកូនកំលោះរបស់គេ ធ្វើការផ្សព្វផ្សាយគ្រីមលាបមុខ ធ្វើការផ្សព្វផ្សាយការលក់ធុរ៉េនទាំងដែលប្ដីរបស់នាងមិនមែនជាអ្នកសិល្បៈ ហើយមិនដឹងរឿងអីទៀត។ ធ្វើបែបនេះគឺខុសទាំងស្រុង​ លើកនេះរូបនាងគ្រាន់តែបង្ហោះក្នុងបណ្ដាញសង្គមប្រាប់ លើកក្រោយអាចនឹងទៅជួបគ្នានៅតុលាការបើនៅតែបន្ដ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថាតារាស្រីនាង Noey បានរៀបការនិងស្វាមីអ្នកជំនួញម្នាក់កាលពីឆ្នាំ២០១៦ ពេលនេះទាំងគូរមានកូនប្រុសស្រីគួរឲស្រលាញ់ពីរនាក់ហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ