ពេលនេះ Namtarnatchaa ប្រាប់ពីមូលហេតុដែលធ្វើអោយនាងដាច់ចិត្តលែងលះហើយសុខចិត្តអោយកូនប្រុសកំព្រាឪពុក!

កូនស្រីរបស់តារាស្រីជើងចាស់ Tuck Mayura ដែលកំពុងតែទទួលបានសំនួរចោទសួរជាច្រើនទាក់ទងទៅនឹងបញ្ហាដែលនាងមានកូនប្រុសដោយគ្មានឪពុក។

ជាការពិតណាស់នាងក៏បានបង្ហើបប្រាប់ពីបញ្ហានេះជូនមហាជនជាច្រើនរួចហើយផងដែរ ហើយនាងនៅតែទទួលបាននូវសំនួរចោទសួរជាបន្តរនូវមូលហេតុអ្វីទើបនាងដាច់ចិត្តលែងលះស្វាមី និងសុខចិត្តអោយកូនប្រុសជាប់ឈ្មោះជាកូនកំព្រា។ តាមពិតទៅមូលហេតុនៅពីក្រោយបញ្ហានេះគឺ ស្វាមីនាងបានធ្វើបាបទាំងផ្លូវចិត្ត និងរូបរាងកាយនាង។

លើសពីនេះទៅទៀតគឺអំពើផិតក្បត់ ដែលស្វាមីនាងហ៊ានយកស្រីកំណាញ់ចិត្តមកដល់ខុនដូរ ដែលជាមូលហេតុធំបានធ្វើអោយនាងសម្រេចចិត្តដល់រឿងលែងលះគ្នាទាំងមានកូនតូចបែបនេះ៕