ចរិកកូនពៅតែចឹង! Chompoo Araya ដាល់កូនៗ Shafy-Phayu ទៅដាក់បាតទាំងព្រឹងម៉ាក់ៗសួរថាអ្នកណាខ្លះមិនទាន់បើកភ្នែក…..! មានរូបភាព
បង្កើតអោយក្លាយទៅជាកិច្ចការមួយប្រចាំថ្ងៃរបស់គ្រួសារសម្រាប់តារាស្រីល្បីខាងហ្វេសិនយ៉ាង Chompoo Araya ដែលក្រោកតាំងតែពីព្រលឹមដាក់កូនៗប្រុសភ្លោះទាំងពីរ Shafy-Phayu អោយក្រោកមកធ្វើបុណ្យដាក់បាតរាល់ថ្ងៃ
ហើយក៏ដូចតែពេលមុនចឹង Chompoo Araya បានបង្ហាញរូបភាពខណៈពេលទៅដាក់បាតជាមួយកំលោះតូចបង Shafy តាមរយៈ IG story @chomismaterialgirl ព្រមទាំងមានសរសេរឃ្លាទៀតថា “អ្នកណាមិនទាន់ក្រោកពីគេង” បន្ទាប់មកក៏ជារូបភាពដែល Shafy អង្គុយញុំអាហារពេលព្រឹកនៅតុអាហារ ដោយសាម៉ីខ្លួនបានសរសេរ Caption ដូចដើមទៀតថា “នៅមិនទាន់ភ្ញាក់ទៀត”
ដោយបន្ដមកទៀតប្រមាណជា 1ម៉ោង Chompoo ក៏បានបង្ហាញរូបភាព Phayu ដើរបណ្ដើរញញឹមចែកភាពស្រស់ស្រាយបណ្ដើរសក់ក្បាលរញ៉េរញ៉ៃមិនទាន់សិត ព្រមជាមួយឃ្លាថា “ក្រោកហើយចាៗៗៗៗ….!!
អត្ថបទដោយ : នីត្តា
















