អីយ៉ា! សុគន្ធ និសា បង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ដោយជិះទូកគយគន់ទីក្រុងយ៉ាងមានក្ដីសុខ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានខែមុន តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុគន្ធ និសា បានចេញទៅរស់នៅសហរដ្ឋអាមេរិចជាមួយនិងស្វាមីហើយ ហើយជារឿយៗអ្នកនាងក៏តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយស្វាមីក្នុងដំណើរកំសាន្តផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍ ជាមួយរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងស្រីរូបនេះ បង្ហាញពីសកម្មភាពអ្នកនាងនិងស្វាមី កំពុងតែជិះទូកគយគន់ទេសភាពនៅទីក្រុង​ មើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែក្រោយរៀបការជាច្រើនឆ្នាំតារាចម្រៀងស្រីរូបនេះ មិនទាន់មានកូនក៏ពិតមែន តែចំណងស្នេហ៍ប្ដីប្រពន្ធនៅតែផ្អែមល្ហែមខ្លាំងមិនចាញ់ក្មេងៗនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី