តារាសម្ដែងប្រុសមុខថ្មីតួឯករូបសង្ហារក្នុងរឿងភាគថៃកំពុងអង្រួនចិត្តអ្នកគាំទ្រ ធ្វើឲអ្នកទស្សនាចង់ដឹងថារូបលោកជាអ្នកណាក្រោយពីរឿងភាគថ្មីរបស់លោកកំពុងចាក់បញ្ចាំងក្នុងប៉ុស្ដិ៍ទូរទស្សន៍ GMMTVថៃ និងនៅក្នុង Youtube។ ដោយរឿងថ្មីដែលោកសម្ដែងជាតួឯកមានចំណងជើងថា นายคะ อย่ามาอ่อย Oh My Boss លេងរួមគ្នាជាមួយតួឯកស្រីនាង Mook Worranit។
ដោយតួឯកប្រុសរះថ្មីដួងនេះមានឈ្មោះថា LukeVoyage Ishikawa ជាអ្នកសម្ដែងនិងជាតារាម៉ូដែលក្នុងសិល្បៈថៃ តែរូបលោកមិនមែនជាជនជាតិថៃនោះទេ លោកជាកូនកាត់ជប៉ុនអាមេរិក ដែលធំលូតលាស់នៅទឹកដីអាមេរិកនិងទើបមករស់នៅថៃប្រឡូកចូលវិស័យសិល្បៈ។ រយះពេលតែប៉ុន្មានខែ LukeVoyage បានចាប់ផ្ដើមរៀនភាសាថៃនិងចូលសម្ដែងរឿងតែម្ដង ផ្ដើមពីតួរាយរងនិងបានក្លាយជាតួឯករះថ្មីឆ្នាំ២០២១នេះក្នុងសិល្បៈថៃ។
ប្រភព៖ sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




