តោះមកមើលវីដេអូរបស់ Aum Patcharapa កាលពីអាយុ 21 ឆ្នាំចូលរួមកម្មវិធីល្បីបើប្រៀបធៀបនិងបច្ចុប្បន្នគ្មានអ្វី….! មានវីដេអូ
Aum Patcharapa វីដេអូសម្ភាសន៍ពេលនៅអាយុ 21 ឆ្នាំ បច្ចុប្បន្នស្ទើរតែគ្មានអ្វីផ្លាស់ប្ដូរទាល់តែសោះ ស្អាតសមសួនដូចដើមពិតមែន
តារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃគឺមានតែនាងម្នាក់ទេ Aum Patcharapa តាំងពីឆ្នាំនោះមកដល់ឆ្នាំនេះជាង 24 ឆ្នាំដែលនាងប្រលូកក្នុងវិស័យសិល្បៈការងារជាច្រើនអោយហ្វេនៗអ្នកគាំទ្រ បានតាមដានមកជាមួយគ្នា តែត្រូវប្រាប់ថាទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា ក៏សម្រស់របស់នាងក៏នៅតែដូចដើម បន្ថែមតែតិចទេគឺមុខក្មេងជារឿយៗជាងមុនទៅវិញទេ
អាចប្រៀបធៀបបានជាមួយវីដេអូសម្ភាសន៍របស់ Aum កាលពីពេលទៅចូលរួមក្នុងកម្មវិធីបញ្ជីកិច្ចសន្យាសាធារណៈក្នុងប៉ុស្ដិ៍លេខ 7 ដែលមានបង Doo Promise ជាពិធីករ ហើយនៅក្នុង IG របស់អ្នកគាំទ្រ @aum_patchrapafans របស់នាងបាននាំយកមកផុសអោយគ្រប់គ្នាបានស្ដាប់ ដោយបញ្ជាក់ថាកម្មវិធីនេះចេញផ្សាយកាលពីឆ្នាំ 1997 ហើយពេលនិង Aum មានអាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ នៅក្នុងបទសម្ភាសន៍នេះគឺនិយាយពីចាស់ៗអោយសម្ដែងក្នុងតួបែបណាក៏សម្ដែងទៅតាមនិង ប្រសិនបើមិនមែនជាតួឈ្លានីសគេ មិនមានគម្រោងចង់ធ្វើជាតារាល្បីប្រចាំចិត្តអ្វីនោះទេ
អាចនិយាយបានថាអ្នកគាំទ្រជាច្រើនដែលបានឃើញវីដេអូនេះហើយក៏នាំគ្នាចូលទៅ comment អោយភ្លាមៗមិនចាំស្អែក ព្រមទាំងប្រាប់ទៀតថាបង Aum នៅតែស្រស់ស្អាតទាំងមុខមាត់ទោះបីជាចូលក្បាល 4 ហើយក៏នៅតែដូចដើមគ្មានប្រែ
អត្ថបទដោយ : នីត្តា


















