Lydia-Matthew បង្ហាញផ្ទះថ្មីដែលសាងសង់ជិតរួចហើយទាំងស្អាតទាំងធំស្គើមស្គៃ តែចុងក្រោយបែរជាមិនបាននៅព្រោះ…..! មានវីដេអូ
ទោះបីជានៅតែផ្ទះមែនតែគ្មានអផ្សុកអីបន្ទិចណាទេ សម្រាប់គ្រួសារត្រកូល Dean គូរបស់ Lydia Sarunrat ហើយនិងស្វាមី Matthew Dean ដែលមានកិច្ចកម្មអោយកូនៗទាំងពីរ បានលេងបានសប្បាយច្រើន ដូចជាការចញ្ចឹមមេអំបៅ ហើយជាក់ស្ដែងនៅនាំទៅបង្ហាញផ្ទះមួយខ្នងថ្មីទៀតផង
មកដល់ពេលនេះសាងសង់ជិតរួចរាល់ហើយ ហើយក៏ស្អាតខ្លាំងណាស់ដែរ ជាផ្ទះពីរខ្នង ដែលមានស្រះហែលទឹកហើយខាងក្រៅដែលធ្វើរួចរាល់ហើយ ដោយកូនៗក៏បានទៅលេងទឹកជាញឹកញាប់ តែចុងក្រោយ Lydia-Matthew ប្រាប់ថាទោះបីជាធ្វើហើយក៏មិនបានចូលមករស់នៅ
ព្រោះថាផ្ទះ 2 ខ្នងនេះនិងប្រគល់អោយប្អូនប្រុសនិងប្អូនស្រីម្នាក់មួយខ្នង ព្រោះប្អូនទើបតែរៀបការហើយទាំងពីរនាក់ ចឹងត្រូវតែមានផ្ទះ តែពេលនេះ Lydia-Matthew ក៏បានរកផ្ទះថ្មីបានហើយដែរតែជាផ្ទះចាស់ដែលត្រូវរុះរើធ្វើសារថ្មី ហើយបាននាំទៅមើលផងដែរ
ទាំងពីរនាក់ក៏បាននាំទៅមើលបន្ទប់ផ្សេងៗ នៅក្នុងផ្ទះ និងបរិវេនស្រះហែលទឹកដែលនៅកខ្វក់មិនអាចលេងបាន ហើយជិតៗមានបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវផងដែរ ថែមទាំងមានដើមឈើធំៗដែល Lydia-Matthew ប្រាប់ថានិងធ្វើផ្ទះលើដើមឈើអោយកូនៗផងដែរ ហើយបរិវេនផ្ទះដែលត្រជាក់ត្រជុំ មើលទៅមើលមកចុងក្រោយត្រូវតែវ៉ៃផ្ទះចោល ចំណែកឯសួនទៅជាយ៉ាងណានោះត្រូវតាមដាននៅក្នុងយូធូបរបស់អ្នកទាំងពីរបន្ដទៀតណាចា
អត្ថបទដោយ : នីត្តា