ហាស់ហា! តារាស្រីនាង Four ទំនេរៗអផ្សុកបែបនេះចាប់គូស្នេហ៍តែងខ្លួនជាព្រះនាង Disney!!

ធ្វើគ្រប់យ៉៉ាងឲតែសង្សារសប្បាយចិត្ត!! តារាចម្រៀងប្រុសថៃលោក Timethai គូស្នេហ៍របស់តារាសម្ដែងស្រីនាង Four Sakonrat ត្រូវបានគូស្នេហ៍នាំមកតុបតែងមុខស្លៀកឈុតជាព្រះនាងព្រិលស Snow White តុក្កតារបស់ Disney។ ដោយ Four បាននាំសង្សារមកតែងជាគ្នា ព្រោះរូបនាងចង់តុបតែងខ្លួនបែបជា Belle តួឯកស្រីក្នុងតុក្កតា Disney ផងដែរ។

ដោយតួឯកស្រីនាង Four ថ្វីត្បិតតែរូបនាងមានវ័យ៣៤ឆ្នាំហើយ តែនាងជាហ្វេនផ្អាប់មុខរបស់ Disney ស្រលាញ់ខ្លាំងណាស់ជាពិេសសតួអង្គព្រះនាងៗនៅក្នុងរឿង។ រូបនាងមានរូបតាំងលម្អរក្នុងផ្ទះទាំងទូតែម្ដង ថែមទៅលេង Disneyland ក្រៅប្រទេសជាញឹកញាប់។ សម្រាប់ឆ្នាំនេះដោយកូវីដមិនអាចទៅធ្វើការកំសាន្ដនៅ Disneyland ដូចមុន ទើបចាប់គូស្នេហ៍តែងបានជាគ្នាថតរូបគូស្វីតៗ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ