Bee Namthip បង្ហើបមាត់និយាយថាគ្រប់ពត៌មានសុទ្ធតែមិនពិត ខ្ញុំត្រូវគេទំលាក់កំហុស ធ្វើអោយអ្នកគាំទ្រចូលទៅ comment សួររឿង…..! មានរូបភាព
ចេញមកឆ្លើយតបប្រធានបទសំខាន់ដែលកំពុងមានការចាប់អារម្មណ៍និងតាមដានជាខ្លាំងក្នុងពេលនេះ ហើយក៏ជាលើកដំបូងសម្រាប់តារាសម្ដែងស្រី Bee Namthip ចំពោះទំនាក់ទំនងជាមួយហៃសូ Fluke Chalak ដែលកំពុងមើលចិត្តគ្នា ហើយក៏មានរឿងរបស់អតិតភរិយាខាងប្រុសដែលទើបនិងសម្រាលកូនបានមិនទាន់ចាស់ខែលេចចេញក្នុងសង្គមអនឡាយ
ថ្មីៗនេះខណៈពេលដែល Bee Namthip បានផុសរូបភាពខ្លួនឯងប្រូម៉ូតភេសជ្ជៈនៅក្នុង IG @beenamthipofficial ហើយក៏មានអ្នកបណ្ដាញសង្គមម្នាក់ចូលទៅ comment ដាស់សតិថា “កំពុងគិតរកហេតុផលក្នុងការចូលខាង Bee តែក៏គិតមិនចេញថាហេតុអ្វីទើបយកប្រុសដែលទើបនិងបែកគ្នាជាមួយប្រពន្ធទើបនិងសម្រាលកូនបាន 4ខែ នោះវាមិនសក្ដិសម មិនគួទេ ខុសកន្លែងខុសពេលវេលាខ្លាំងណាស់ សតិត្រូវតែមានដឹងទេ”
បន្ទាប់មក Bee Namthip ក៏បានចូលទៅឆ្លើយតបភ្លាមៗថា “ពត៌មានមិនពិតទេចា ខ្ញុំត្រូវគេទំលាក់កំហុស” រឿងនេះធ្វើអោយបណ្ដារអ្នកគាំទ្រ ដែលតាមដាននាងបានចូលទៅ comment ជាបន្ដបន្ទាប់សួររកហេតុផលពិតថាសរុបមករឿងរ៉ាវដែលបានកើតឡើងទាំងអស់និងវាយ៉ាងម៉េច ចង់ដឹងចង់ឮច្បាស់ៗពីមាត់របស់នាង
អត្ថបទដោយ : នីត្តា













