តារាប្រុស៣រូប កំពុងតែមមារញឹកខ្លាំងក្នុងការថតរឿងភាគថ្មីៗសម្រាប់ឆ្នាំ២០២១នេះ!

វិស័យភាពយន្តថៃកំពុងតែរីកដុះដាលខ្លាំង តារាប្រុសស្រីថ្មីៗក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនិងកំពុងតែមមារញឹកក្នុងការថតរឿង។

ចំនែកឯតារាប្រុសរូបសង្ហាទាំងបីរូបនេះវិញ ក៏កំពុងតែញ៉ាប់ដៃញ៉ាប់ជើងក្នុងការថតរឿងថ្មីៗសម្រាប់ឆ្នាំ២០២១នេះផងដែរ៖

១ Mark Prin

លោកបានបង្ហើបថាលោកកំពុងតែថតរឿងភាគថ្មីចំនួនពីររឿង ប៉ុន្តែសម្រាប់ចំណងជើងនិងតួស្រីគឺលោកនៅមិនទាន់បង្ហាញប្រាប់នោះទេ មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា។

២ Donut Phattharapon

តារាប្រុសរូបស្រស់មួយរូបនេះវិញបានប្រាប់ថាលោកកំពុងថតរឿងភាគថ្មីជាមួយនឹងតួអង្គស្រីគឺ Meimei Thanyawee តែចំណងជើងគាត់សុំលាក់ទុកសិន។

៣ Thanapob Lee (Tor)

លោកបានបង្ហើបថាលោកកំពុងត្រៀមថតរឿងថ្មីសម្រាប់ឆ្នាំ២០២១នេះ តែសម្រាប់ចំណងជើងនិងតួអង្គស្រីគឺលោកនៅមិនទាន់បង្ហាញប្រាប់ទស្សនិកជននោះទេ។