តារាស្រីវ័យក្មេង Meimei Thanyawee និងរឿងរ៉ាវដែលហ្វេនមួយចំនួននៅមិនទាន់ដឹង!

តារាស្រីវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត ហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងគួរសម Meimei Thanyawee និងរឿងរ៉ាវពីតារាវ័យក្មេងដែលហ្វេនមួយចំនួនមិនទាន់បានដឹង។

Meimei Thanyawee កើតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០០ ហើយនាងមានអាយុ ២១ឆ្នាំហើយក្នុងឆ្នាំ២០២១នេះ​។ ទីកន្លែងកំណើតរបស់នាងនៅក្នុងខេត្ត Nonthaburi ប្រទេសថៃ​ នាងមានបងស្រី២នាក់និងនាងគឺជាកូនស្រីច្បងក្នុងគ្រួសារ។ បច្ចុប្បន្ននាងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យ Assumption។​

មុនពេលដែលនាងបានក្លាយជាតារាសម្តែងស្រីមួយរូប នាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Young Model Contest ដល់ទៅ២ដង និងក្លាយជាម្ចាស់ពានក្នុងការប្រកួតលើកទី២។ ពេលនេះនាងបានចុះកុងត្រាជាមួយនឹងទូរទស្សន៍ប៉ុស្តិ៍លេខ៧ ហើយក្តីស្រមៃរបស់នាងគឺនាងចង់ក្លាយជាអ្នកបើកបរយន្តហោះមួយរូប។ ហើយពេលនេះគឺនាងកំពុងតែមមារញឹកក្នុងការថតរឿងភាគថ្មីជាមួយនឹងតារាប្រុសសង្ហា Donut ប៉ុន្តែសម្រាប់ចំណងជើងគឺមិនទាន់បង្ហាញនោះទេ៕