មកតម្លៃទីផ្សាររង្គោះរង្គើរទៀតហើយ! Yaya ថតរូបផុសជាមួយនិងក្រូចឆ្មា អ្នកបណ្ដាញសង្គមបង្អាប់ថាប្រហែលក្រូចឆ្មាត្រូវឡើងថ្លៃទៀតហើយ!!! មានរូបភាព
ទោះបីជាមុខកាត់សាសន៍ដ៏ទៃ តែតារាស្រីស្អាត Yaya-Urasaya ក៏ស្រលាញ់លក្ខណៈបែបថៃៗខ្លាំងបំផុតដែរ ហើយមិនថានាងចាប់កាន់អ្វី ឬថតរូបជាមួយអ្វីធម្មតាៗបែបណា តែក៏អាចផ្លាស់ប្រែជាមានតម្លៃរបស់ទាំងអស់និងភ្លាមៗដោយមិនបានត្រៀមចិត្ត
ហើយជាក់ស្ដែង Yaya-Urasaya ក៏បានផុសរូបខ្លួនឯងនៅក្នុង IG @urassayas ខណៈដែលកំពុងកាន់ក្ដិបក្រូច ដែលដាំនៅក្នុងផ្ទះកំពុងពេញក្រអូប បន្ថែមដោយឃ្លាថា “ក្រូចឆ្មា is so ក្រអូប”
រឿងនេះធ្វើអោយអ្នកគាំទ្រ ប្រជែងគ្នាចូលទៅ comment បង្អាប់នាងទៀតថា ប្រហែលជាត្រូវប្រញាប់ទៅទិញក្រូចយកមកដាំនៅផ្ទះហើយព្រោះបន្ទិចទៀតតម្លៃនិងឡើងថ្លៃខ្ពស់ ក្រោយពី Yaya ផុសនេះជាមិនខាន
អត្ថបទដោយ : នីត្តា