Matt Peeranee បង្ហាញពីភស្ដុតាងពាក្យបណ្ដឹងច្បាស់ៗថែមទាំងបោះសម្ដីយ៉ាងឡូយថា សំបូរលុយណាស់អញ្ជើញជេរ រីករាយនិងទទួលពាក្យ….! មានរូបភាព

ចាក់ការអោយភ្លាមៗសម្រាប់តារាស្រីកញ្ញា Matt Peeranee បន្ទាប់ពីមុននេះត្រូវរងទុក្ខហើយសំងំស្ងាត់មកជាយូរអោយអ្នកបណ្ដាញសង្គមវាយប្រហារប្រមាថមើលងាយនៅលើបណ្ដាញសង្គមធ្វើអោយខាតបង់កិត្តយស សរុបមកទោះជាធ្វើអ្វីក៏ត្រូវគេចាប់កំហុសទាំងអស់

ហើយថ្មីៗនេះ Matt Peeranee ក៏បានបង្ហាញរូបភាពដែលនាងបានអោយមេធាវីប្រមូលផ្ដុំធ្វើជាភស្ដុតាងដើម្បីធ្វើពាក្យបណ្ដឹងបុគ្គលដែលចូលមករករឿងជេរប្រមាថខាងបណ្ដាញអនឡាយម្ដងទៀត ព្រមទាំងបន្ថែមឃ្លាច្បាស់ៗថា “សំបូរលុយណាស់អញ្ជើញជេរចុះចា រីករាយនិងទទួលពាក្យជេរចា” “សំបូរលុយណាស់អញ្ជើញខាំចា រីករាយនិងទទួលការខាំចា”

After Footer (Active) - damrei Mr1 Zone2

ក្រោយមកកញ្ញា Matt ក៏បានផុសរូបភាពផ្ញើរលុយចូលគណនីធនាគា ហើយអធិប្បាយថា “អ្វីដែលឃើញគឺអ៊ុំសូណា សុំទោសពិតមែន ហើយមានទាំងបង់ទាំងអស់ មានបង់រំលស់អោយគ្រប់តាមចំនួនណាចា ថាមិនផុសព្រោះទុកមុខអ្នកដែលត្រូវប្ដឹងដូចគ្នា តែប្រសិនបើមិនចប់ក៏ប្ដឹងទៀតចា​ មួយរយៈនេះទំនេរៗ ត្រៀមនិងទៅតុលាកាបាន ហើយកន្លែងនៅក្នុងគណនីធនាគានៅមានកន្លែងទំនេរចា”

ហើយសាម៉ីខ្លួនក៏បានបិតកន្ទុយដោយប្រយោគខ្លីៗ “លែងចិត្តល្អទៀតហើយ កាចម្ដង អញ្ញើញទៅចូលជួរនៅមុខទូរ  atm”

អត្ថបទដោយ : នីត្តា