Mick Thongraya លីបាច់ផ្កាយក្សធ្វើ surprise អោយ Bow Maylada ស្នេហានិងភាពផ្អែមល្ហែមហូរហៀរពេញ…..! មានរូបភាព
ឈុតឆាកផ្អែមល្ហែមបង្ហាញអោយអ្នកគាំទ្រតាមដាននៅក្នុង IG អ្នកទាំងពីរ តួឯកប្រុស្រី Bow Maylada និង Mick Thongraya ច្បាស់ជាក្ដៅភ្នែកមិនខានទេ ព្រោះតែភាពច្រណែនស្នេហាផ្អែមល្ហែមដែលទប់លែងជាប់នេះក៏ថាបាន
ជាក់ស្ដែង Mick បានរៀបចំបាច់ផ្កាដ៏ធំជូនដល់សង្សាម្ចាស់ចិត្តរូបស្រស់យ៉ាង Bow នៅក្នុងឪកាសថ្ងៃខួបកំណើតរបស់នាងកន្លងមក ព្រមទាំងផុសរូបគូផ្អែមៗ ដែលពោរពេញទៅដោយស្នាមញញឹមនិងក្ដីសុខហូរហៀរដល់ក្រៅធ្វើអោយអ្នកអត់គូមួយចំនួនត្រូវលើសឈាមផងក៏មិនដឹង
រឿងនេះក្រៅពីចំនួនអ្នកលាយកើនឡើងច្រើនហើយ អ្នកគាំទ្រនៅបង្អាប់ទៀតថា ផ្អែមល្ហែមដល់ថ្នាក់នេះពេលណានិងមានដំណឹងទៅ
អត្ថបទដោយ : នីត្តា












