វៃសាហាវ! តួឯកស្រីនាង Yaya ព្រមជាមួយតួឯកប្រុសរះថ្មីពីរដួង រួមគ្នាសម្ដែងឈុតវាយប្រហារ(មានវីដេអូ)

ស្នាដៃការវៃបាញ់បោះគឺមិនធម្មតា! តារាសម្ដែងស្រីរូបស្អាតនាង Yaya Urassaya ត្រូវបានអ្នកគាំទ្រសសើរមិនដាច់ពីរមាត់ទៀតហើយ ក្រោយពីរូបនាងបានបង្ហាញខ្លួនក្នុងក្លីបវីដេអូថ្មី។

ដោយលើកនេះមិនមែនជាការសម្ដែងរឿងនោះទេ តែជាការថតផ្សព្វផ្សាយហ្គេមថ្មី ដែលមានការសម្ដែងឈុតឆាកវាយប្រហារដូចនៅក្នុងការលេងហ្គេមមែនទែនអញ្ចឹង។ មិនឲអ្នកគាំទ្រខកបំណងតារាស្រីនាង Yaya បានសម្ដែងយ៉ាងល្អសាកសមទាំងឈុតវាយ ឈុតបាញ់បោះ​ ថែមសម្ដែងរួមគ្នាជាមួយតួឯកប្រុសរះថ្មីពីរដួងទៀតគឺលោក Luke Voyage និងលោក Mew Suppasit។ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

luke voyage

Mew Suppasit

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ