កាន់តែបើកចំហរ កាន់តែផ្អែមល្ហែមហើយគូស្នេហ៍ God និង Richy Oranate!

មហាជនច្បាស់ជាបានស្គាល់និងដឹងរូចមកហើយពីទំនាក់ទំនងស្នេហារបស់គូស្នេហ៍តារាវ័យក្មេងមួយគូនេះ ដែលពួកគេបានប្រកាសបើកចំហរនូវទំនាក់ទំនងរបស់អ្នកទាំងពីរជាសាធារណៈកាលពីមួយរយៈកន្លងទៅ។
សម្រាប់បើកបង្ហាញជាសាធារណៈនូវទំនាក់ទំនងរបស់ពួកគេ God និង​ Richy បានធ្វើអោយហ្វេនៗជាច្រើនកាន់តែស្រឡាញ់ពេញចិត្ត និងសសើរថាពិតជាសាកសមនឹងគ្នាណាស់។​ កាលពីថ្មីៗនេះ ពួកគេក៏បានធ្វើដំណើរកំសាន្តនៅឯមាត់សមុទ្រយ៉ាងផ្អែមល្ហែម និងបង្ហាញពីក្តីសុខរបស់ពួកគេដែលបានកសាងឡើងនូវចំណងស្នេហាមួយនេះ៕