ពេលនេះភរិយាបាននិយាយថា Bee និងអតីតស្វាមីបានទាក់ទងគ្នាតាំងពីពួកគេមិនទាន់លែងលះគ្នាមកម៉្លេះ!

រឿងរ៉ាវជាច្រើនបានផ្ទុះការចោទប្រកាន់ចំពោះតារាស្រីថៃ Bee Namthip បានមានទំនាក់ទំនងជាមួយនឹងលោក​ Fluek Yarra ដែលថានាងជាជនទីបីបំបែកគ្រួសាររបស់គេ។

ក្រោយមកលោក Fluek Yarra​ ក៏បានចេញមុខបកស្រាយថាលោកបានលែងលះជាមួយនឹងភរិយារួចរួលមកហើយ ទើបលោកចាប់ផ្តើមទាក់ទងជាមួយតារាស្រីថៃ Bee Namthip ដែលធ្វើអោយមហាជនមានការសង្ស័យនិងមិនអស់ចិត្តចំពោះរឿងរ៉ាវអ្នកទាំងបី។

កាលពីថ្មីៗនេះ អតីតភរិយារបស់លោក Fluek បានចេញមកនិយាយច្បាស់ៗថា ទំនាក់ទំនងរបស់អតីតស្វាមី និងតារាស្រី Bee គឺមានភាពស្និតស្នាលលើសពីមិត្តភាពតាំងពីអ្នកនាងនិងស្វាមីមិនទាន់បានលែងលះគ្នាមកម៉្លេះ ហើយនាងបន្ថែមទៀតថាពួកគេទាំងពីររូបទាក់ទងគ្នាតាំងពីចុងឆ្នាំ២០២០មក។

សាររបស់អតីតភរិយាបានធ្វើអោយមហាជនជាច្រើនមានការអាណិតអាសូរ និងខឹងយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់លោក Fluek ជាមួយនឹងតារាស្រីថៃ Bee។ តែសម្រាប់តារាស្រីថៃ​ Bee និង Fluek នៅមិនទាន់មានចេញមកបកស្រាយរឺមានប្រតិកម្មអ្វីចំពោះបញ្ហាមួយនេះនៅឡើយទេ៕