អតីតបវរកញ្ញា Miss Universe Thailand 2020 ជិតមានដំណឹងល្អហើយបន្ទាប់ពីគូស្នេហ៍សុំរៀបការ!

កញ្ញា Praveenar Singh (Veena) ដែលជាបវរកញ្ញាក្នុងកម្មវិធី Miss Universe Thailand 2020 ទើបតែត្រូវបានគូស្នេហ៍ដែលជាជនជាតិឥណ្ឌាបានធ្វើការសុំនាងរៀបការយ៉ាងរ៉ូមែនទិច។ ហើយនាងក៏បានបើកបង្ហាញជាសាធារណៈជូនដល់មហាជនអោយបានដឹងពីដំណឹងល្អមួយនេះ និងរួមមានជាមួយនឹងរូបថតបង្ហាញពីទិដ្ឋភាពនៃការប្រារព្ធសុំនាងរៀបការរបស់គូស្នេហ៍។

មហាជនជាច្រើនក៏បានសសេរសារជូនពរនាងជាច្រើន និងសួរទាក់ទងទៅនឹងថ្ងៃដែលពួកនាងត្រៀមរៀបចំអាពាហ៍ពិពាហ៍ផងដែរ ប៉ុន្តែសម្រាប់ថ្ងៃរៀបចំកម្មវិធីជាក់លាក់ គឺនាងនៅមិនទាន់បង្ហាញប្រាប់នោះទេ គ្រាន់តែអាចក្នុងពេលឆាប់ៗខាងមុខនេះហើយ៕