អ្នកដែលរិះគន់តារាស្រី Matt Peranee ថាជាជនទីបីជ្រៀលជ្រែកគ្រួសារគេ ត្រូវត្រៀមខ្លួនអោយហើយទៅ ព្រោះនាងឈប់នៅស្ងៀមទៀតហើយ!

មួយរយៈនេះ តារាស្រីថៃ Matt Peranee បានទទួលរងនូវការរិះគន់​ បោះសំដីឌឺដងទាក់ទងទៅនឹងបញ្ហាថានាងជាជនទីបីចូលជ្រៀលជ្រែកគ្រួសាររបស់គេជាច្រើនកន្លងមក ហើយនាងបាននៅយ៉ាងស្ងៀមស្ងាត់មិនឆ្លើយតបអ្វីទាំងអស់ ប៉ុន្តែពេលនេះនាងមិននៅទ្រាំអោយមហាជនជេរប្រមាថនាងងាយៗទៀតនោះទេ។

នាងបានបង្ហាញស្វែងរកមេធាវី និងប្រមូលយកភស្តុតាងរបស់ជនដែលបានជេរប្រមាថមកលើរូបនាង ដើម្បីធ្វើការប្តឹងទារយកសំណងសម្រាប់ការជេរប្រមាថ ហើយនាងក៏បានបន្ថែមថានាងមានពេលវេលាគ្រប់គ្រាន់សម្រាប់ឡើងតុលាការប្តឹងតទល់ជាមួយជនដែលនៅតែបន្តរជេរប្រមាថមកលើរូបនាង៕