រឿងរ៉ាវបែកបាក់គ្នារបស់តារាស្រី Newclear Hansa និងស្វាមីកាន់តែធ្វើអោយមហាជនសង្ស័យក្រោយឆ្លើយតបបែបនេះ!

តារាស្រី Newclear Hansa ត្រូវបានទទួលនូវសំនួរចោទសួរជាបន្តរបន្ទាប់មករហូតទាក់ទងទៅនឹងបញ្ហាសង្ស័យថានាងនិងស្វាមីមានបញ្ហាបែកបាក់គ្នា ប៉ុន្តែនាងនៅមិនទាន់បង្ហាញចំលើយអ្វីអោយជាក់លាក់អំពីបញ្ហានេះនោះទេ។

មិត្តភក្តិរបស់តារាស្រី Newclear Hansa ទ្រាំមិនបាននិងការចោទរបស់មហាជនមកលើមិត្តខ្លួន ហើយក៏បានឆ្លើយតបទៅវិញថាវាមិនមែនជាការពិតនោះទេ។ ប៉ុន្តែកាលពីថ្មីៗនេះ នៅពេលដែលនាងធ្វើការឡាយនិយាយទាក់ទងអំពីការរកស៊ីរបស់នាង បែរជាទទួលបាននូវសំនួរទាក់ទងនឹងបញ្ហារបស់នាងនិងស្វាមីជាបន្តរបន្ទាប់មិនចេះចប់ ហើយនាងក៏ឆ្លើយតបទៅវិញថា នេះមិនមែនជាពេលនិយាយរឿងនេះទេ ហើយវាមិនមែនជារឿងសំខាន់នោះទេ។

អត្ថន័យនៃការឆ្លើយតបរបស់នាងបានធ្វើអោយមហាជនកាន់តែមានការសង្ស័យចំពោះរឿងនាងនិងស្វាមីអាចមានបញ្ហាបែកបាក់គ្នាពិតមែន ប៉ុន្តែរឿងរ៉ាវពិតជាមានការបែកបាក់រឺយ៉ាងណា គឺនាងមិនបាននិយាយអ្វីទាំងអស់៕