ដោយសារតែមួយរយៈពេលចុងក្រោយនេះ ហ្វេនៗនិងមហាជនជាច្រើនមិនសូវឃើញតារាសម្ដែងថៃល្បីឈ្មោះកញ្ញា Kimberley និងលោក Mark Prin មិនសូវបង្ហាញភាពផ្អែមល្ហែម ធ្វើឲ្យអ្នកខ្លះគិត និងសង្ស័យថាអ្នកទាំងពីរកំពុងតែមានរឿងរកាំរកុះនិងគ្នាទៀតផង។
តែយ៉ាងណាមិញ ស្រាប់តែពេលនេះគេហទំព័រដ៏ល្បីមួយឈ្មោះ Jae Moi 108 បានបង្ហោះរូបភាពអ្នកទាំងពីរ កំពុងតែលួចបង្កើតភាពផ្អែមល្ហែមស្ងាត់ៗ ខណៈក្នុងបណ្ដាញសង្គមអ្នកទាំងពីរគ្រាន់តែបង្ហោះរូបភាពក្នុង Story តែប៉ុនណោះ។
គួរបញ្ជាក់ផងដែរថា កន្លែងដែលគូស្នេហ៍មួយគូនេះបានទៅកម្សាន្តស្ថិតនៅខេត្ត Phon Nakhon Si Ayutthaya ហើយរូបភាពដែលគេថតមើលទៅមិនសូវជាច្បាស់ ព្រោះនេះជាការថតពីចម្ងាយមិនមែននៅជិតនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី