ទីបំផុត! សុគន្ធ និសា បញ្ជាក់មូលហេតុដែលចេញទៅអាមេរិចយ៉ាងប្រញ៉ាប់នោះហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលអ្នកនាង សុគន្ធ និសា ជាសះស្បើយពីជម្ងឺកូវីដ១៩ និងបញ្ចប់ការធ្វើចត្តាឡីស័កភ្លាម អ្នកនាងនិងគ្រួសារ ក៏បានចេញទៅសហរដ្ឋអាមេរិចភ្លាមៗ ធ្វើឲ្យហ្វេនៗជាច្រើនចង់ដឹងមូលហេតុយ៉ាងខ្លាំង។

តែយ៉ាងណាមិញក្រោយពេលរស់នៅទឹកដីសហរដ្ឋអាមេរិចមួយរយៈ តារាចម្រៀងស្រីរូបនេះ ក៏ប្រកាសថានឹងវិលមកប្រទេសកម្ពុជាវិញ ហើយក្នុងនោះក៏មានហ្វេនបានចូលសួរអ្នកនាងទាក់ទងនិងការទៅអាមេរិចយ៉ាងប្រញ៉ាប់បែបនេះ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្នកនាងបានតបទៅថា៖

«ខ្ញុំជិតផុត​ Visa ដែលត្រូវទៅយក​ Green card សិទ្ធដេីម្បីរស់នៅទីនោះ​ ព្រោះគ្រួសារប្តីខ្ញុំនៅអាមេរិក​ ខ្ញុំចោល​ Visa នេះម្តងហេីយ​ ម្តងនេះបេីចោលទៀតខ្ញុំខ្លាចមិនអាចចេញចូលតាមប្តីបាន​ ដូច្នេះត្រូវទៅអោយទាន់មុនផុត Visaក្នុង​ Passport»៕

សូមទស្សនារូប​ភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី