រូបភាពមានតែស្នាមញញឹមរបស់តួឯកស្រីវ័យក្មេងនាង Punpun Sutatta បង្ហោះក្នុងបណ្ដាញសង្គម ទទួលបានការជូនពរពីអ្នកគាំទ្រ ទីមួយជូនពរថ្ងៃកំណើតមួយទៀតជូនពរឲស្រលាញ់គ្នាយូរអង្វែង។
ដោយថ្មីៗនេះតារាស្រីសម្បុរសនាង Punpun បានឆ្លងថ្ងៃកំណើតគម្រប់អាយុរ២៤ឆ្នាំរបស់នាងយ៉ាងរីករាយជាមួយគូស្នេហ៍ព្រមជាមួយកាដូរបាច់ផ្កាពណ៌សយ៉ាងស្រស់ស្អាត។ ថ្វីត្បិតតែនាងនិងគូស្នេហ៍ក្រៅរង្វង់សិល្បៈមិនសូវបង្ហោះរូបគូ តែបង្ហោះម្ដងៗមានតែរូបស្អាតមានអត្ថន័យក្នុងថ្ងៃសំខាន់របស់អ្នកទាំងពីរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ